គ្រោះថ្នាក់ចរាចរ​ដ៏​រន្ធត់​នៅ​ផ្លូវជាតិ​លេខ​៤​មនុស្ស​ស្លាប់​និង​របួស​៧​នាក់​

778
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់​និង​២​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​ហាយ​ឡេ​ន​ឌឺ​បុក​ជាមួយនឹង​រថយន្ត​ទូ​រី​ស​១៥​កៅអី​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ស្ថិតនៅ​គីឡូ​ម៉ែត​លេខ​85-86​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ប្រភព​ព័​ត៌​បានឱ្យដឹងថា​មនុស្ស​៥​នាក់​ដែល​ស្លាប់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​។​ចំណែក​អ្នករបួស​២​នាក់​គឺ​ប្រុស​ទាំងពីរ​។​បើតាម​មន្ត្រី​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​រថយន្ត​highlander​បាន​បើក​ពី​ទិសដៅ​ពី​លិចទៅ​កើត​។​ខណៈ​បើក​វ៉ា​ជែង​ទៅបុក​រថយន្ត​តូ​រី​ស​១៥​កៅអី​ដែល​បើក​ពី​កើ​តទៅ​លិច​មូលហេតុ​បណ្ដាលឱ្យ​ផ្ទុះ​គឺ​ដោយសារ​ឡាន highlander បាន​ប្រើ​ហ្គាស​៕S/​

#