គ្រោះថ្នាក់​ខ្លាំងណាស់​!​ហេតុ​អី​គេ​ទុកដូចជា​ឧ​បករ​ណ៏​សម្រាប់​នាំគ្នា​ទស្សនា​កម្សាន្ត​ទៅវិញ​.?

470
ចែករម្លែក
  • 147
    Shares

ដោយៈ​អង្គរតូច​/​សៀមរាប​៖​ប្រសិនបើ​មើល​ពី​ចម្ងាយ វា​ហាក់បីដូចជា​ឧ​បករ​ណ៏​មួយ​ដែល​គេ​តុបតែង សម្រាប់​ទស្សនា​កំសាន្ត​ភ្នែក​។ ប៉ុន្តែ​ពេល​ពិនិត្យ​ឱ្យ​ច្បាស់​ទើប​ដឹងថា វា​ជា​មហា​គ្រោះថ្នាក់​ខ្លាំងណាស់ ដែល​អាជ្ញាធរខេត្ត​មួយ​នេះ​យក​ប្រអប់​អគ្គិសនី​ទៅ​ចងភ្ជាប់​គល់ឈើ​តាម​មាត់​ស្ទឹង​សៀមរាប​ដោយ​មិនមាន​គម្រប​បិទ​។​

ប្រអប់​អគ្គិសនី​រាប់សិប​ប្រអប់​ដែល​អាជ្ញាធរខេត្ត​បាន​យកទៅ​ចងភ្ជាប់​នឹង​គល់ឈើ​តាម​ដងផ្លូវ​សម្រាប់​ដើរ​កម្សាន្ត នា​មាត់​ស្ទឹង​សៀមរាប​ដោយ​ពុំមាន​គម្រប​បិទ​នេះ​គេ​សង្កេតឃើញ​មាន​យូ​ណាស់​មកហើយ មិនដឹងថា​ធ្វើ​របៀបនេះ​ទុក​សម្រាប់​ទស្សនា​ឬ​យ៉ាងណា​នោះទេ​។

​ប្រអប់​ភ្លើង​ទាំងនេះ​បាន​ចងភ្ជាប់​គល់ឈើ​តាម​មាត់​ស្ទឹង​ចាប់ពី​ចំណុច​គល់​ស្ពានថ្ម​ព្រះរាជដំណាក់​រហូតដល់​គល់ស្ពាន​ថ្ម​វត្ត​ព្រះរាជ​បូ​ព៍​។​ក្រៅពីនោះ​បង្គោល​ភ្លើង​សម្រាប់​បើក​បំភ្លឺ​លម្អរ​តាម​មាត់​ស្ទឹង​ក៏មាន​ខ្សែ​រញ៉េរញ៉ៃ​ដោយ​មុខតំណរ​ខ្លះ​មាន​រុំ​ស្គុ​ត​ហើយ​ខ្លះទៀត​មិនមាន​រុំ​ស្គុ​ត​នោះឡើយ​។

​បុរស​ជាម​គ្គុ​ទេស​ន៏​ម្នាក់​បានលើកឡើង​នា​រសៀល​ថ្ងៃទី​១៨​កុម្ភៈ​នេះ​ថា​វា​ហាក់បីដូចជា​ចម្លែក​បន្តិច​ហើយ​រឿង​ទាំងនេះ​មិនគួរ​មាន​ឡើយ​។​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា​មិនមាន​ការ​ដាប់​ប្រអប់​ភ្លើង​ដោយ​មិនមាន​គម្រប​បិត​អីចឹង​ទេ​ហើយ​រិ​ទ្ធ​តែ​មិនមាន​គេ​យក​ប្រអប់​ភ្លើង​ទៅ​ចង់ភ្ជាប់​គល់ឈើ​តាម​ចំណុច​កម្សាន្ត​របៀប​ចឹ​ង​ដែរ​។​
ម​គ្គុ​ទេស​ន៏​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​បន្តថា​ថ្វី​ត្បិត​វា​មិនទាន់​ឆក់យក​ជីវិត​មនុ​ស្សណា​ម្នាក់​។​ប៉ុន្តែ​វា​នឹង​អាច​កើតមាន​នៅពេល​ខាងមុខ​ជាពិសេស​ក្នុង​រដូវវស្សា​ព្រោះថា​ចរន្ត​ភ្លើង​ងាយ​ឆ្លង​បំផុត​តាម​ចរន្តទឹក​នេះ​ប្រសិនបើ​អាជ្ញាធរ​ឬ​ស្ថាប​ន័​ពាក់​ព​ន្ធ័ មិនបាន​គិតគូរ​ដល់​ចំណុច​អវិជ្ជមាន​មួយ​នេះ​។

​ម្យ៉ាងវិញទៀត​បើទោះបី​វា​មិនទាន់មាន​គ្រោះថ្នាក់​ក៏​ហាក់​មិន​សម​ភ្នែក​អ្នកទេសចរ​ណ៏​គ្រប់​ជាតិ​សាស​ន៏​នោះដែរ​។​ប៉ុន្តែ​វា​ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់​មិនគួរ​គេ​យក​ប្រអប់​ភ្លើង​ទៅ​ចង​តាម​គល់ឈើ​ក្បែរផ្លូវ​ដើរ ប្រៀប​ដូច​ដាក់តាំង​សម្រាប់​ទស្សនា​កម្សាន្ត​ភ្នែក អីចឹង​នោះឡើយ ។​

​ក្នុងករណីនេះ​លោក​ហាយ យង់ ប្រធានការិយាល័យ​អភិវឌ្ឍ​ន៏​ក្រុង​សៀមរាប បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា រឿង​អគ្គិសនី​នៅ​ចំណុច​មាត់​ស្ទឹង​សៀមរាប​គ្រប់គ្រង​ដោយ​ជំនាញ​ពីរ​ស្ថាប័ន​គឺ​ខាង​អគ្គិសនី​និង​សាលា​ខេត្តសៀមរាប​។​ប៉ុន្តែ​ខាង​អគ្គិសនី​គ្រាន់តែ​ដាក់​ប្រអប់​ប៉ុណ្ណោះ​ទេ​។​ចំណែក​សាលាខេត្ត​ជា​អ្នកគ្រប់គ្រង​ភ្លើង​។​

លោក​សុខ​ថុល​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ក៏បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា​ប្រអប់​ភ្លើង​ទាំងនោះ​គឺ​សម្រាប់​យក​ភ្លើង​ទៅប្រើ​ប្រាស់​បំភ្លឺ​តាម​ដងស្ទឹង​សៀមរាប​។​ឯ​ប្រអប់​ភ្លើង​ដែល​មិនមាន​គម្រប​សង្ស័យ​មាន​គេ​លួច​ដោះ​។​ចំណែក​ថា​ត្រូវ​ដោះ​ចេញពី​គល់ឈើ​ឬ​យ៉ាងណា​នោះ​លោក​មិនបាន​ឆ្លើយតប​នោះឡើយ​៕S/​