គ្រោះថ្នាក់​ចរាចរណ៍​ជា​ជំងឺ​មិន​ដូច​ជំងឺ​ផ្សេងៗ​ដែល​អាច​ព្យាបាល​ឱ្យ​ជា​បានទេ​

613
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បានធ្វើការ​អំពាវនាវ ដល់​បង ប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស កម្លាំងប្រដាប់អាវុធ​ទាំងអស់​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​បាន ខ្ជាប់ខ្ជួន​នៅពេលដែល​ធ្វើដំណើរ​តាមផ្លូវ​នានា​។ ជៀសវាង​បង្ក​មាន​គ្រោះថ្នាក់​ជាយថាហេតុ ព្រោះថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាត​.​ក​កំបាំងមុខ ដែល​យើងទាំងអស់គ្នា​មិនអាច​ដឹង​មុន​នោះទេ ។​ហេតុដូចនេះ​ហើយ​គឺ​មានតែ​យើង​ខ្លួនឯង​ទេ​ដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ជានិច្ច​។​

​លោក​ថ្លែង​ទៅកាន់​បងប្អូន​បែបនេះ ខណៈ​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន ពិការ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោគ​លើក​ទី​១៣​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថែមទៀត​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែច្បាស់​ផងដែរ ពិធី​នេះ​ប្រារ​ព​ធ្វើឡើង​នៅ​បរិវេណ​សាលាស្រុក ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃ ទី​៣ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​ក្នុងឱកាស​នោះដែរ លោក​អ៊ុន ចាន់​ដា​ក៏បាន​ជម្រុញ​ឱ្យ​គ្រប់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​និង​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​សហការគ្នា​ឱ្យបាន​សស្រាក់សស្រាំ ។​ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សំដៅ​ធ្វើយ៉ាងណា​រួមគ្នា​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេសមួយ ដែលមាន​សុវត្ថិភាព​ចរាចរណ៍​គួរឱ្យ​កក់ក្តៅ​។

​ក្រៅពីនេះ​លោក​អភិបាលខេត្ត​ក៏បាន​សូមឱ្យ​ចូលរួម​មាន​វិធានការ​ទប់ស្កាត់​ការរំលោភ​យក​ចំណីផ្លូវ ទប់ស្កាត់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ជម្រុញ​ការចុះបញ្ជី​និង​ការផ្តល់​លិខិតអនុញ្ញាត​យានដ្ឋាន​ជួសជុល​កែច្នៃ​រថយន្ត​។​បន្ត​បិទ​ស្ទីក​ឃ័​រ​ចំណាំងផ្លាត​និង​ស្ទីក​ឃ័​រ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើ​មធ្យោបាយ​ដឹកជញ្ជូន​នៅតាម​បណ្តាល​ភូមិ ឃុំ ក្រុង ស្រុក ចំណតរថយន្ត និង​សាខា​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​។

​បន្ត​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជើងគោក​ដល់​ភូមិ​ឃុំ ក្រុង ស្រុក ទូទាំង​ខេត្ត បន្ត​ជម្រុញ​និង​បង្ខិត​ការផ្តល់សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យដល់ មូលដ្ឋាន​និង​បាន​ទាន់ពេលវេលា​៕S/​

​គ្រោះថ្នាក់​ចរាចរណ៍​ជា​ជំងឺ​មិន​ដូច​ជំងឺ​ផ្សេងៗ​ដែល​អាច​ព្យាបាល​ឱ្យ​ជា​បានទេ​