គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ឧសភា មាន​៦​លើក ស្លាប់​៦​នាក់ របួស​៩​នាក់​

1463
ចែករម្លែក

ដោយៈ​សាវ​រក្ស / ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៤​ដល់​ម៉ោង​២​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៦​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ រងរបួស​ធ្ងន់ ៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៣​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៥​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ៤​គ្រឿង គោយន្ត ១​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៧​នាក់​(​យប់​២​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៣​លើក​(​ស្លាប់​៣​នាក់​), បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​១​នាក់​) មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​១​នាក់​) ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​០៥​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៤៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២១​នាក់ របួស​សរុប ៥៦​នាក់ របួសធ្ងន់ ៤៦​នាក់ របួសស្រាល ១០​នាក់​៕ ល​