គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២១​ឧសភា មាន​១៥​លើក​ស្លាប់​៨​នាក់​របួស​២១​នាក់​

805
ចែករម្លែក
  • 23
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២០ ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៥​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨​នាក់​(​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ១២​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៥​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ៧​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ១៩​នាក់​(​យប់​៥​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ៣​លើក​(​ស្លាប់​១​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក ប្រជែង ៣​លើក​(​ស្លាប់​៣​នាក់​) ស្រវឹង ២​លើក​(​ស្លាប់​២​នាក់​) ងងុយដេក ១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២១​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៧៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៩៣​នាក់ របួស​សរុប ២៤៥​នាក់ របួសធ្ងន់ ១៧០​នាក់ របួសស្រាល ៧៥​នាក់​៕ ល​