គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៧​សីហា​: ស្លាប់​៥​នាក់​របួសធ្ងន់​៦​នាក់​

604
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: គិតពី​ម៉ោង​២​ថ្ងៃទី​២៦​ដល់​ម៉ោង​២​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​២​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់​(​ស្រី​ម្នាក់​) របួសធ្ងន់ ៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៧​គ្រឿង​។ មិន​ពាក់​ពួក សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់​(​យប់​៤​នាក់​)​។​

​ចំណែក​មូលហេតុ​ដែល​ប​ណ្តា​ល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​៣​នាក់​) , កត្តា​យាន ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​២​នាក់​) និង​ប្រជែង ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៧ គឺ​ថ្ងៃទី​១-២៧ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២២៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០៤​នាក់ របួស​សរុប ៣០១​នាក់ របួសធ្ងន់ ១៩៤​នាក់ របួសស្រាល ១០៧​នាក់​៕ ល​