គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​ខែមករា​ស្លាប់​២​នាក់​របួស​៩​នាក់​

542
ចែករម្លែក
  • 128
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​៨​ដល់​ម៉ោង​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ៩​នាក់​(​ស្រី​៣​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១១​នាក់ នៅ​ថ្ងៃទី​៩ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៦​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​៩​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៤១​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២១១​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១០៣​លើក ៕S/​