គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២​ខែមេសា​ស្លាប់​៦​នាក់​ន​របួស​១៧​នាក់

401
ចែករម្លែក
  • 16
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១​ដល់​ម៉ោង​២ ថ្ងៃទី​២ ខែមេសា ឆ្នាំ ២០១៩ នេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ៦ នាក់ និង បាន បង្ក ឲ្យ មាន អ្នករងរបួស ធ្ងន់ -​ស្រាល ១៧​នាក់ ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៣ នាក់ នៅ ថ្ងៃទី ២ ខែមេសា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១១ លើក ។​សូមជម្រាបថា ក្នុង រយៈពេល ២ ថ្ងៃ នៃ ខែមេសា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១៤ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ២៨ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២៤ លើក ៕S/​