ដោយៈសាវរក្ស/ភ្នំពេញៈតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិបានឱ្យដឹងថា គិតពីម៉ោង២ថ្ងៃទី២ដល់ម៉ោង២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៩នេះបានបង្កឲ្យមានមនុស្សស្លាប់៥នាក់និងបានបង្កឱ្យមានអ្នករងរបួសធ្ងន់-ស្រាល ១៨នាក់។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់,មិនគោរពសិទ្ធបត់មិនប្រកាន់ស្តាំជាដើម។នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើនគ្រឿង ក្នុង ក្នុងនោះមានម៉ូតូ, រថយរថយន្តតូ-ធំ និងយនិងយានផ្សេងៗជាច្រើនគ្រឿងទៀត ។
ទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មានមនុស្សស្លាប់និងរបួសសរុបចំនួន២៣នាក់នៅថ្ងៃទី៣ខែឧសភានេះគឺកើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិច ចំនួន ១១ លើក ។ សូមជម្រាបថា ក្នុង រយៈពេល ៣ ថ្ងៃ នៃ ខែឧសភា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១៨ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៥៩ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៤២ លើក ៕S/