គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤​មិថុនា បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់​របួស​៣៧​នាក់​

460
ចែករម្លែក

ដោយ​: សាវ​រក្ស​
ភ្នំពេញ​:
យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១៣​ដល់​ម៉ោង​២ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥​នាក់ ( ស្រី ១ នាក់ ) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស ធ្ងន់ – ស្រាល ៣៧​នាក់ (​ស្រី ៦​នាក់​)​។​

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់​, មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​

​ទិន្នន័យ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ៤២​នាក់ នៅ​ថ្ងៃទី​១៤ ខែមិថុនា​នេះ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច​ចំនួន ១៦​លើក​។

​សូមជម្រាបថា ក្នុង​រយៈពេល ១៤​ថ្ងៃ នៃ​ខែមិថុនា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស សរុប ៧៧​នាក់ បង្ក​របួសធ្ងន់ – ស្រាល ចំនួន ២៦០​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១៦២​លើក​៕ ល​