ដោយៈសាវរក្ស/ភ្នំពេញៈតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាគិតពីម៉ោង២ថ្ងៃទី១៧ដល់ម៉ោង២ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩បានបង្កឱ្យមានមនុស្សស្លាប់៥នាក់និងបានបង្កឱ្យមានអ្នករងរបួសធ្ងន់-ស្រាល១០នាក់។
មូលហេតុដែលបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់,មិនគោរពសិទ្ធបត់មិនប្រកាន់ស្តាំជាដើម។នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឱ្យមានការខូចខាតយានយន្តសរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូ-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត ។
ទិន្នន័យគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមាន មនុស្ស ស្លាប់ និងរបួសសរុបចំនួន១៥នាក់នៅថ្ងៃទី១៩ខែមិថុនានេះគឺកើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិច ចំនួន ១១ លើក ។
សូមជម្រាបថា ក្នុង រយៈពេល ១៩ ថ្ងៃ នៃ ខែមិថុនា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់មនុស្សសរុប ១០១ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៣២៧ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២១៦ លើក៕S/