គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​ខែកក្កដា​ស្លាប់​៧​នាក់​និង​របួស​១៦​នាក់​

144
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១០ ដល់​ម៉ោង​២​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០១៩​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៧​នាក់​និង​បាន​បង្កឱ្យមាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន​១៦​នាក់​។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូ​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ២៣ នាក់ នៅ ថ្ងៃ ទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៤ លើក ។

សូម ជម្រាប ថា ក្នុង រយៈពេល ១១ ថ្ងៃ នៃ ខែកក្កដា នេះ គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ៥៣ នាក់ បង្ក របួសធ្ងន់ ស្រាល ចំនួន ១៦៧ នាក់ ក្នុង ហេតុការណ៍ កើតឡើង ១១៧​លើក​៕S/​