គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​កក្កដា បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​និង​របួស​៨​នាក់​

341
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១១​ដល់​ម៉ោង​២ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ – ស្រាល ចំនួន ៨​នាក់​។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​, មិន​គោរព​សិទ្ធិ បត់​មិន ប្រកាន់​ស្តាំ​ជាដើម​។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត សរុប​ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ១២​នាក់ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន ៧​លើក​។​

​សូមជម្រាបថា ក្នុង​រយៈពេល ១២​ថ្ងៃ នៃ​ខែកក្កដា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស​សរុប ៥៧​នាក់ បង្ក​របួសធ្ងន់​ស្រាល ចំនួន ១៧៥​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១២៤​លើក​៕ ល​