គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​ខែសីហា​ស្លាប់​៦​នាក់​របួស​១៩​នាក់​

271
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​៥​ដល់​ម៉ោង​២​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​មាន​១៣​លើក​។​បង្កឱ្យមាន​មនុស្ស​ស្លាប់​៦​នាក់​និង​អ្នករងរបួស​ធ្ងន់​ស្រាល​១៩​នាក់​។

​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​២៥​នាក់​។​នៅ​ថ្ងៃទី​៦​ខែសីហា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣ លើក​។​

សូមជម្រាបថា​ក្នុង រយៈពេល​៦ ថ្ងៃ នៃ​ខែសីហា​នេះ​គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប​៣២​នាក់​បង្ក​របួសធ្ងន់​ស្រាល ចំនួន ១០២ នាក់​ក្នុង​ហេតុការណ៍ កើតឡើង​៦៦​លើក​៕S/​