គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​សីហា បង្ក​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួស​១០​នាក់​

180
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា គ្រោះថ្នាក់់​ចរាចរណ៍​ទូទាំងប្រទេស គិតពី​ម៉ោង​២​ថ្ងៃទី​៨​ដល់​ម៉ោង​២​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥​នាក់ (​ស្រី ១​នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ១០​នាក់ (​ស្រី ៥ នាក់​)​។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធ បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន ១៥​នាក់ នៅ​ថ្ងៃទី​៩ ខែសីហា​នេះ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ៩​លើក​។

សូមជម្រាបថា ក្នុង រយៈពេល ៩​ថ្ងៃ​នៃ​ខែសីហា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៤៨​នាក់ បង្ក​របួសធ្ងន់​-​ស្រាល​ចំនួន​១២៧​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​៩៣​លើក​៕​