គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០​ធ្នូ បង្ក​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​និង​របួស​២៤​នាក់​

184
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គ្គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង ២​រសៀល​ថ្ងៃទី​៩ ដល់​ម៉ោង ២​រសៀល ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ – ស្រាល ២៤​នាក់ (​ស្រី​១០​នាក់​) ។

​ក្នុង​របាយការណ៍​បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១៥​លើក បង្កឡើង​ដោយសារ​មានការ​បើកបរ​មិន​គោរព​សិទ្ធិ​គ្នា និង​មិន​គោរព​ច្បាប់​ចរាចរណ៍​គោរព​ផ្លាកសញ្ញា​ជាដើម​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ៣១​នាក់ នៅ​ថ្ងៃទី​១០ ខែធ្នូ​នេះ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​១៥​លើក​៕ ល​