គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៧​ខែសីហា​ស្លាប់​៣​នាក់​របួស​១៤​នាក់​

705

​(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​របួសធ្ងន់​ស្រាល​១៤​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១៣​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​១០​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​២​គ្រឿង និង​រថយន្ត​ធំ​៥​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​ប្រជែង​-​មិន​ប្រកាន់​ស្តាំ​-​បត់​គ្រោះថ្នាក់​-​ស្រវឹង​-​កត្តា​យានយន្ត​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រយៈពេល​១៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ មាន​ចំនួន​១៦៦​លើក បណ្ដាល​ឲ្យ​ស្លាប់​៨០​នាក់ របួសធ្ងន់​១៦៣​នាក់ និង​រងរបួស​ស្រាល​៩៣​នាក់​៕S/​ដោយ​៖​ហូ​សាន់​