គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៣​ខែសីហា​ស្លាប់​៥​នាក់​របួស​១១​នាក់​

204

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៧​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសស្រាល​៧​នាក់ និង​របួសធ្ងន់​៤​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៩​គ្រឿង រថយន្ត​តូច​៣​គ្រឿង និងរ​យន្ដ​ធុន​ធំ​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​មិន​ប្រកាន់​ស្ដាំ​-​ប្រជែង និង​ស្រវឹង​។​
​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល​២៣​ថ្ងៃ​ក្នុង​ខែសីហា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​២២៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០៧​នាក់ របួសធ្ងន់​ចំនួន ២០៧​នាក់ និង​របួសស្រាល​ចំនួន​១១៨​នាក់​៕S/​ដោយ​៖​ហូ​សាន់​