គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៣​ខែមីនា​ស្លាប់​៥​នាក់​របួស​១៤​នាក់​

1307
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក​។​ក្នុងនោះ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសស្រាល​៦​នាក់ និង​របួសធ្ងន់​៨​នាក់​។​

របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បណ្ដាលឱ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៩​គ្រឿង​-​រថយន្ដ​តូច​៣​គ្រឿង​-​រថយន្ដ​ធុន​ធំ​មួយគ្រឿង​-​យាន​ផ្សេងៗ​២​គ្រឿង​និង​អ្នក​ថ្មើរជើង​២​នាក់​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្បឿន​-​ប្រជែង​-​មិន​គោរព​សិទ្ធិ​-​ស្រវឹង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​រយៈ​១៣​ថ្ងៃខែ​មីនាឆ្នាំ​២០១៨​នេះ​មាន​ចំនួន​១២២​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៧៨​នាក់​រងរបួស​ស្រាល​ចំនួន​២០៧​នាក់​និង​របួសធ្ងន់​ចំនួន​១១២​នាក់​៕S/