គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៣​ខែកញ្ញា​ស្លាប់​១០​នាក់​របួស​៣២​នាក់​

159

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១៤​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ របួសស្រាល​១៦​នាក់ និង​របួសធ្ងន់​១៦​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​១៧​គ្រឿង​-​រថយន្ត​តូច​៣​គ្រឿង​-​និងរ​យន្ដ​ធុន​ធំ​៥​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​មិន​ប្រកាន់​ស្ដាំ​-​បត់​គ្រោះថ្នាក់​-​ប្រជែង​-​កត្តា​យានយន្ដ​-​និង​ងងុយដេក​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល​១៣​ថ្ងៃ ខែកញ្ញា ឆ្នាំ​២០១៧​នេះ មាន​ចំនួន ១១០​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៦៤​នាក់ របួសធ្ងន់​ចំនួន​១២២​នាក់ និង​របួសស្រាល​ចំនួន​៧៨​នាក់​៕S/​ដោយ​៖​ហូ​សាន់​