គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៣១​ខែធ្នូ​ស្លាប់​៦​នាក់​របួស​៩​នាក់​

357

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក​។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​របួសស្រាល​ចំនួន​ម្នាក់ និង​របួសធ្ងន់​៨​នាក់​។​

​របាយ​ការ​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​តូច​៧​គ្រឿង និង​រ៉ឺម៉ក​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​បត់​គ្រោះថ្នាក់​-​មិន​ប្រកាន់​ស្ដាំ​-​ប្រជែង និង​ស្រវឹង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល​៣១​ថ្ងៃ ខែធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅនោះ មាន​ចំនួន​២៩៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៦៣​នាក់ របួសធ្ងន់​ចំនួន​២៩៤​នាក់ និង​របួសស្រាល​ចំនួន​១៣៨​នាក់​៕S/​ដោយ​៖​ហូ​សាន់​

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៣១​ខែធ្នូ​ស្លាប់​៦​នាក់​របួស​៩​នាក់​