គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុងព្រះសីហនុ​ បណ្តាលឱ្យ​ស្លាប់​និង​របួស​បីនាក់​

479
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​មនុស្ស​បីនាក់​បាន​ស្លាប់​និង​របួស​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍រ​វា​ងរថយន្តស្ទូច​និង​ម៉ូតូ​ ដែល​បណ្តាលឱ្យ​ជនរងគ្រោះ​២​នាក់​ម្តាយ​និង​កូនតូច​ស្លាប់​នៅនឹងកន្លែង​។​ប៉ូលិស​ចរាចរណ៍​បានឱ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ម្តុំ​ចំណោត​លោកយាយ​ម៉ៅ​ក្រុងព្រះសីហនុ​ ត្រង់​ផ្លូវ​បេតុង​បត់​ចុះមក​ទំនប់រលក​ កាលពី​រសៀល​ថ្ងៃទី​២៨​ ខែមិថុនា​២០១៩ ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត ម៉ាក​HYUNDAI 5 TON ប្រភេទ​ស្ទូច ពណ៌​ស​+​ក្រហម គ្មាន​ផ្លាកលេខ (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) បុក​ប៉ះ​ជាមួយ​​ម៉ូតូ​ម៉ាក​SIRIUS ព​ណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ជិះ​ឌុប​គ្នា​៣​នាក់​បណ្តាលឱ្យ​មនុស្ស​២​នាក់​ស្លាប់​នៅនឹងកន្លែង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​៖​

ទី​១-​ឈ្មោះ​ហន ល័ក្ខ ភេទ​ស្រី​អាយុ​២៩ ​របរ​មេផ្ទះ​ ជា​ម្តាយ​(​ស្លាប់​)​ទី​-​ឈ្មោះ​ប៊ុនលី​ភេទ​ប្រុស​អាយុ​៣​ឆ្នាំ ត្រូវជា​កូន​របស់​ហ​នល័ក្ខ(​ស្លាប់​)​ទី៣​-​ឈ្មោះ​នួន​ម៉ី​ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​(​រងរបួស​ធ្ងន់​)​ជា​ញាតិ​ជិតខាង​ជាមួយ​ជនរងគ្រោះ​ដែល​ស្លាប់ ហើយអ្នក​ទាំងបី​រស់នៅ​ក្រុម​៣៥ ភូមិ​៣​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

​ក្រោយ​កើតហេតុ​ សាកសពខាង​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​​។ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​នគរបាល​ចរាច​រ​ណ៍យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​បន្ត​៕S/Ha