គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ជា​ហឹ​ង្សា​រវាង​ជនជាតិ​ចិន​ជាមួយ​សន្តិសុខ របួស​ជិត​១០​នាក់ ផ្អើល​កោះ​ពេជ្រ​ទាំង​កណ្ដាលយប់​

893
ចែករម្លែក
  • 1
    Share

(​រាជធានី​ភ្នំពេញ​) ៖ ជន​ជាតិចិន​មួយក្រុម​បាន​រត់​ប្រលែង​គ្នា​ពេញ​ផ្លូវត្រូវ​សន្តិសុខ​កោះ​ពេជ្រ​២​នាក់ ជិះ​ម៉ូតូ​បុក​ត្រូវ​ចិន​ម្នាក់​បង្ក​ជា​ហិង្សា វាយតប់​គ្នា បណ្ដាលអោយ​ភាគី​ទាំងសង្ខាង របួសធ្ងន់ ស្រាល​ជិត​១០​នាក់ និង​មាន​ជនជាតិ​ចិន​ម្នាក់​សន្លប់​ស្ដូកស្ដឹង កាល​វេលា​ម៉ោង​១១​យប់ ថ្ងៃ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច​មុខ​ហាង​យីហោ “​សៅ​ដិ​ន អ៊ិន​ធើ​ណេ​សិ​នណល​” (Southern International) ស្ថិតក្នុង​ទឹកដី​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​ចំណុចកើតហេតុ​ទាក់​ហៅ​រថយន្ត​សង្គ្រោះ បន្ទាន់​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ មក​យក​ជន​ជាតិចិន​ជើង​ខ្លាំង​ដែល​សន្លប់ យកទៅ​មន្ទីរពេទ្យ ។

​ក្រោយមក​សមត្ថកិច្ច​បា​ន​ហៅ​ភាគី​ទាំងសង្ខាង​មក​សម្រួល​គ្នា តែ​និយាយ​មិនត្រូវ​គ្នា​ទើប​សមត្ថកិច្ច ហៅ​ភាគី​ទាំងសង្ខាង​ទៅ​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ដើម្បី​សាក​សួររក​មូលហេតុ និង​ដោះស្រាយ តាមផ្លូវ​ច្បាប់ ៕ ដោយ​: ចាន់តូ​

 

គ្រោះថ្នាក់ចរាចរណ៍បង្កជាហឹង្សារវាងជនជាតិចិន​ជាមួយសន្តិសុខ របួសជិត១០នាក់ ផ្អើលកោះពេជ្រទាំងកណ្ដាលយប់ដោយៈចាន់តូរាជធានីភ្នំពេញ​ ៖ ជនជាតិចិនមួយក្រុមបានរត់ប្រលែងគ្នាពេញផ្លូវត្រូវសន្តិសុខកោះពេជ្រ២នាក់ជិះម៉ូតូបុកត្រូវចិនម្នាក់បង្កជាហិង្សា វាយតប់គ្នា បណ្ដាលអោយភាគីទាំងសង្ខាង របួសធ្ងន់ស្រាលជិត១០នាក់ និងមានជនជាតិចិនម្នាក់សន្លប់ស្ដូកស្ដឹង កាលវេលាម៉ោង១១យប់ ថ្ងៃ​ ទី២៦ ខែមិថុនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខហាងយីហោ "សៅដិន​ អ៊ិនធើណេសិនណល" (Southern International) ស្ថិតក្នុងទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ ទាក់ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រ មកយកជនជាតិចិនជើងខ្លាំងដែលសន្លប់ យកទៅមន្ទីរពេទ្យ ។ ក្រោយមកសមត្ថកិច្ចបានហៅភាគីទាំងសង្ខាងមកសម្រួលគ្នា តែនិយាយមិនត្រូវគ្នា ទើបសមត្ថកិច្ចហៅភាគីទាំងសង្ខាងទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីសាកសួរ​រកមូលហេតុ និងដោះស្រាយតាមផ្លូវច្បាប់ ៕

Posted by Rasmei Kampuchea Daily on Tuesday, June 26, 2018