គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឱ្យ​គ្រួសារ​គ្រូបង្រៀន​នៅ​ស្រុក​ស្ទឹងហាវ​រងរបួស​៥​នាក់​

260
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស​១​គ្រឿង​ បើក​បុក​ពីក្រោយ​រថយន្ត​ធំ​ចត​លើ​ដង​ផ្លូវជាតិ​លេខ​៤ ​បណ្តាលឱ្យ​អ្នកជិះ​ក្នុង​រថយន្ត​ព្រូស​ចំនួន​៥​នាក់​រងរបួស​រដូក​រណែល​។​ជនរងគ្រោះ​ទាំង​៥​នាក់​ត្រូវគេ​ស្គាល់​ថា​ជា​ក្រុមគ្រួសារ​គ្រូបង្រៀន​នៅ​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​។​ករណីនេះ​កើតឡើង​លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២២-១២៣ ​ក្នុងភូមិ​ក្រាំង​អាត់​ឃុំ​កំពង់​សិលា​ស្រុក​កំពង់សិលា​ខេត្ត​ព្រះសីហនុ​ កា​លពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៩​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បានឱ្យដឹងថា ​អ្នកជិះ​ក្នុង​រថយន្ត​ព្រូស​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៥​នាក់​។​១/​ឈ្មោះ​រាជ​សុភា​លី​ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​អ្នកបើកបរ​​ ​រងរបួស​ស្រាល​​ ​មានមុខ​របរ​គ្រូបង្រៀន​។​២/​ឈ្មោះ​ចេង​សុភាព​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​​ រងរបួស​ធ្ងន់​​ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ មានមុខរ​បរ​គ្រូបង្រៀន​។​

៣/​ឈ្មោះ​រាជ​សុភា​លី​យី​ ភេទ​ស្រី​​ អាយុ​១៣​ឆ្នាំ​​ រងរបួស​ស្រាល​។​៤/​ឈ្មោះ​រាជ​សុភា​លី​យៀ​ក​ភេទ​ស្រី​អាយុ​៨​ឆ្នាំ​រងរបួស​ធ្ងន់​។​៥/​ឈ្មោះ​រាជ​សុភា​លី​ឈុន ភេទ​ស្រី​អាយុ​៤​ឆ្នាំ​ រងរបួស​ស្រាល​។​ជនរងគ្រោះ​ទាំង​៥​នាក់​ខាងលើ​មាន​ទីលំនៅ​ភូមិ​១​ឃុំ​កំ​ពេញ​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ ។

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​ត់​ គេចខ្លួន​ចំណែក​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​។​រីឯ​វត្ថុតាង​ទាំងពីរ​ខាងលើ​យកទៅ​រក្សា​ទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កំពង់សិលា​ដើម្បី​បន្ត​តាម​នីតិវិធី ៕S/​Ha