គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​២​នាក់​

749
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ ដែល​បើកបរ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុងភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប​។

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក និ​ច ពីរ​ព៌​ណ​លឿង លា​យស គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ស៊ី សុ​វត្ថ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​គោក​ចាស់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បាន​បើកបរ​ស្រប​ទិស​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា​c125​ព៌​ណ​ខ្មៅ​សេរី​2004 ពាក់​ស្លាក​លេខ​ស​.​រ​1G8955 បើកបរ​ដោយ ឆេ​ម បឿ​ត ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​នៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប ដោយ​ដឹក​ប្រពន្ធ និង​ចៅ​នៅ​ពីក្រោយ​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ស្រាប់តែ​ភ្លាមៗ​នោះ ម៉ូតូ​ម៉ាក​ហុងដា​c125​ព៌​ណ​ខ្មៅ​បាន​បត់​ដោយ​ពុំបាន មើល​ក្រោយ ក៏ត្រូវ​អ្នកបើកបរ​ម៉ូតូ​ម៉ា​កនិច បុក​ពីក្រោយ​បណ្តាល​ឲ្យ​របួសស្រាល​០២​នាក់ និង​ស្លាប់​០១​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ ឡ​ម សា​ងួន អាយុ​៤៨​ឆ្នាំ នៅឯ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​ខូចខាត​ទាំង​០២​គ្រឿង​យ៉ាងដំណំ​។​

​បច្ចុប្បន្ន​ម៉ូតូ​ខូចខាត ត្រូវបាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕ ល​