គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​១២​នាក់​

681
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១១​ដល់​ម៉ោង​២​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១២​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៩​នាក់ របួសធ្ងន់​ស្រាល ១២​នាក់​(​ស្រី​៣​នាក់​) មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១១​នាក់​(​យប់​៦​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១១​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ២​គ្រឿង យាន​ផ្សេងៗ​២​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​៤​នាក់​) , មិន​គោរព​សិទ្ធិ​២​លើក​, ស្រវឹង ១​លើក (​ស្លាប់​២​នាក់​) , មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​ម្នាក់​) , ប្រជែង ១​លើក (​ស្លាប់​១​នាក់​) , បត់​គ្រោះថ្នាក់ ១​លើក (​ស្លាប់​ម្នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១២​ថ្ងៃ គឺ​ថ្ងៃទី​១-១២ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៥៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨៦​នាក់ របួស​សរុប ២៥០​នាក់ របួសធ្ងន់ ១៧៤​នាក់ របួសស្រាល ៧៦​នាក់​៕ ល​