គ្រោះថ្នាក់​ចរាចរណ៍​សរុប​ខែកក្កដា​ស្លាប់​១៤១​នាក់​របួស​៥៩៨​នាក់​លើ​៣៣៦​លើក​

352
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​រយៈពេល​៣១​ថ្ងៃខែ​កក្កដា​ឆ្នាំ​២០១៩​គិតពី​ថ្ងៃទី​១៣១​ខែកក្កដា​ឆ្នាំ​២០១៩​មាន​គ្រោះថ្នាក់​ចំនួន​៣៣៦​លើក​ស្លាប់​ចំនួន​១៤១​នាក់​,​របួស​សរុប​ចំនួន​៥៩៨ នាក់ ។​
​គិតពី​ម៉ោង​២​ថ្ងៃទី​៣០ ដល់​ម៉ោង​២ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០១៩ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​៥​លើក​)​បណ្តាល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​២២ នាក់ ,​របួសស្រាល​៣២​នាក់​។
​មូលហេតុ ដែល បណ្តាលឱ្យ​កើត មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ រួម មានៈ ល្មើស ល្បឿន ២ លើកស្លា​ប់ម្នាក់​,​មិន គោរព សិទ្ធ ៣ លើក​,​មិន ប្រកាន់ ស្តាំ ២ លើក​,​បត់ គ្រោះថ្នាក់​១​លើក ។ ក្នុង នោះ អ្នក មិន ពាក់មួក សុវត្ថិភាព ពេល គ្រោះថ្នាក់ ចរាចរណ៍ ១០ នាក់​។

នៅ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ៨ លើក នេះ បណ្តាលឱ្យ ខូចខាត យានយន្ត សរុប ចំនួន ១៤ គ្រឿង រួម មានៈ ម៉ូតូ ៨ គ្រឿង , រថយន្ត តូច ៣ គ្រឿង​,​រថយន្ត ធំ ១ គ្រឿង និង យាន ផ្សេងៗ ២ គ្រឿង ។ យានយន្ត បង្កហេតុ រួម មានៈ ម៉ូតូ ៤ លើក , រថយន្ត តូច​១​លើក​,​រថយន្ត ធំ ២ លើក និង យាន ផ្សេងៗ ១ លើក​។​គ្រោះ ថ្នាក់លើ ដងផ្លូវ រួម មានៈ ផ្លូវជាតិ ២ លើក​,​ផ្លូវ ខេត្ត ៥ លើក​,​ផ្លូវលំ​១​លើក ។

តាម របាយការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ទូ ទាំង ប្រទេស រយៈពេល ៣១ ថ្ងៃ ខែកក្កដា ឆ្នាំ ២០១៩ គិត ពី ថ្ងៃ ទី ០១-៣១ ខែកក្កដា ឆ្នាំ ២០១៩ ប្រៀបធៀប រយៈពេល ដូច គ្នា ខែមិថុនា ឆ្នាំ ២០១៩ មាន គ្រោះថ្នាក់ ចំនួន ៣៣៦ លើក /៣៤២ លើក ថយ ៦ លើក ស្មើ ២%,​។​

ស្លាប់ ចំនួន ១៤១ នាក់ /១៦៥ នាក់ ថយ ២៥ នាក់ ស្មើ ១៥%, របួស សរុប ចំនួន ៥៩៨ នាក់ /៤៩៥ នាក់ កើន ១០៣ នាក់ ស្មើ ២១%, របួសធ្ងន់ ៣៤៥ នាក់ /៣១៨ នាក់ កើន ២៧ នាក់ ស្មើ ៨%, របួសស្រាល ចំនួន ២៥៣ នាក់ /១៧៧ នាក់ កើន ៧៦ នាក់ ស្មើ ៤៣% ៕S/​