គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ឃ្លុប​ដឹក​ទឹក​សុទ្ធបុករថយន្ត​បែន ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

423
ចែករម្លែក

​​ដោយ:ចាន់តូ/​ភ្នំពេញ ៖ មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រកៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​តែម្តង បន្ទាប់ពី​ជួប​នូវ​ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កូរ៉េ​ឃ្លុប​ដឹក​ទឹក​សុទ្ធ​ក្រុមហ៊ុន ជី​ង ឡុង បើក​បោះពួយ​ល្បឿន​លឿន ជ្រុល​ទៅបុក​ពី​ទទឹង​រថយន្ត​កូរ៉េ​សណ្តោង​ទ្រុង​បែន​ដឹក​ដីកំពុងបើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ដឹក​ទឹក​សុទ្ធ ខ្ទេច​រួញ​កាប៊ីន កៀប​ជាប់​មនុស្ស​២​នាក់ ស្លាប់​អ្នកបើកបរ​ម្នាក់ អ្នករួមដំណើរ​រងរ​បួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ តាម​មហាវិថី ឈ្នះ ឈ្នះ ភូម​ស្រែ​តេ​ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​កូរ៉េ ឃ្លុប ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 3E-4116 ដឹក​ទឹក​សុទ្ធ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​យុវជន​ម្នាក់ ជា​អ្នក​បម្រើការ​ការងារក្រុមហ៊ុន​ទឹក​សុទ្ធ បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ីន រួម​ដំណើរ​ដោយ​ឈ្មោះ ឡេង សុវណ្ណ​តុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិប​ន្លាស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រងរបួស​ជើងឆ្វេង។ រថយន្ត​ខាងលើបើក​ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង។ លុះដ​ល់​ចំណុចកើតហេតុ បាន​បុក​ពី​ទទឹង​រថយន្ត កូរ៉េ ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 3E-6687 ស​ណ្តោ​ងទ្រុង​បែន​ដឹក​ដី អ្នកបើកបររត់គេច​បាត់​ក្រោយ​កើត​ហ​តុ​ភ្លាមៗ ។រថយន្តបើក​ចេញពី​ផ្លូវ​បេតុង​វត្ត​ភ្នៀ​ត ឆ្លងកាត់​ទទឹង​មហាវិថី​ឈ្នះ ឈ្នះ បណ្តាល​ឲ្យរថយន្ត​ដឹក​ទឹក​សុទ្ធ ខ្ទេច​រួញ​កាប៊ីន ជាប់​ជនរងគ្រោះ ត្រូវបានក្រុម​សង្គ្រោះរបស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ បញ្ជូន​រថយន្ត សម្ភារៈឧបករណ៍កាត់ វះ ទាញយក​ជនរងគ្រោះ​ចេញ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​ទាញយក​សាកសព​ជនរងគ្រោះ​ម្នាក់ទៀត ដើម្បី​ប្រគល់ជូន​សមត្ថកិច្ច បន្តការងារ​ពិនិត្យ​តាម​នីតិវិធី ។​

​ក្រោយកើតហេតុ សមត្ថកិច្ច​ជំនាញចុះទៅពិនិត្យវាស់វែង​រួច​យករថយន្តទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោកស្នងការ​ក្រុង កសាង​សំណុំរឿង​តាម​នីតិវិធី៕​B/Ha