គ្រោះថ្នាក់​ចរាចរថ្ងៃទី​១ មករា ចំនួន១៦លើក ស្លាប់​ប្រាំ​នាក់ របួស ២៧ នាក់​

248

(​ភ្នំពេញ )៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា គិតពី​ម៉ោង ២ រសៀល ថ្ងៃទី​៣១ ធ្នូ ដល់​ម៉ោង ២ រសៀល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស កើតឡើង ចំនួន​១៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១៧ នាក់ (​ស្រី​៥​នាក់​) និង​រងរបួស​ស្រាល ១០​នាក់ (​ស្រី​២​នាក់​)​។

​របាយការណ៍ បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ១៦ លើក​នេះ បណ្តាល​ឲ្យ​ខូចខា

ត​យានយន្ត សរុប​ចំនួន ៣២​គ្រឿង រួមមាន ម៉ូតូ ចំនួន​២៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​៣​គ្រឿង​, ថ្មើរជើង​១​នាក់ និង​កង់​១​គ្រឿង​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរ ២៦ នាក់ ។​

​ចំពោះ​មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ រួមមានៈ ល្មើស​ល្បឿន ៣​លើក (​ស្លាប់​១​នាក់​), ប្រជែង ២​លើក​(​ស្លាប់ ២​នាក់​), ស្រវឹង ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, មិន​គោរព​សិទ្ធិ ៥​លើក (​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ៤​លើក (​ស្លាប់​១​នាក់​)​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ ទូទាំងប្រទេស រយៈពេល​មួយថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន ១៦​លើក ស្លាប់​៥​នាក់ របួស​សរុប​ចំនួន ២៧​នាក់ របួសធ្ងន់ ១៧​នាក់ របួសស្រាល ចំនួន​១០​នាក់ ៕​ដោយៈ​សាវ​រក្ស​/sn