គ្រោះថ្នាក់​ចរាចរ​ខែឧសភាៈ ស្លាប់ ១៤១ នាក់ របួស ៣១៨ នាក់​

1329
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ខែឧសភា​នេះ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៥៥ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤១ នាក់ និង​របួស ៣១៨ នាក់​។ បើ​ធៀប​នឹង​ខែមេសា គឺ​គ្រោះថ្នាក់​ចរាចរ​នៅ​ខែឧសភា បាន​ថយចុះ ទាំង​ចំនួន​គ្រោះថ្នាក់ ទាំង​ចំនួន​អ្នកស្លាប់ និង​ទាំង​ចំនួន​អ្នករបួស​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្​គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា​ក្នុងចំណោម​អ្នកស្លាប់​ទាំង​១៤១​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅក្នុង​ខែឧសភា​នេះ មាន ១០៩ នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ចំនួន ៧៤ នាក់​។​
​ចំណែក​មូលហេតុ​នៃ​គ្រោះថ្នាក់ នៅ​ខែឧសភា កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ​,​បត់​គ្រោះថ្នាក់​,​ប្រជែង​មិន​ប្រកាន់​ស្តាំ​,​ស្រវឹង​កក្តា​យានយន្ត​,​ងងុយដេក​និង​កត្តា​ផ្លូវ​។​គ្រោះថ្នាក់ នៅ​ខែឧសភា​នេះដែរ ក៏បាន​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ២៣០ គ្រឿង រថយន្ត​តូច ១៣៤ គ្រឿ​អ រថយន្ត​ធំ ៧២​គ្រឿង យាន​ផ្សេងៗ ១៥​គ្រឿង និង​គ្រោះថ្នាក់​អ្នក​ថ្មើរជើង ២២​នាក់​។​

​ដោយឡែក រាជធានី​ខេត្ត ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខែឧសភា​នេះ រួមមាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ ព្រះសីហនុ សៀមរាប ស្វាយរៀង និង​ខេត្តកំពង់ធំ​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា នៅក្នុង​ខែមេសា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣១៦ លើក បណ្តាល​ឲ្យ​ស្លាប់ ១៧៧ នាក់ និង​របួស ៤៧៤ នាក់​៕​មន​

គ្រោះថ្នាក់ចរាចរក្នុងខែឧសភានាផ្លូវ៦០ម៉ែត្រ

#