គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​មីនា មាន​៩​លើក ស្លាប់​៣​នាក់ របួស​១៧​នាក់​

246

ដោយៈ​សាវ​រក្ស / ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៧​មីនា​២០១៨ បើតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា មាន​ចំនួន​៩​លើក​(​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់​(​ប្រុស​) រងរបួស​ធ្ងន់ ១២​នាក់​(​ស្រី​២​នាក់​) រងរបួស​ស្រាល ៥​នាក់​(​ស្រី​២​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ៤​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ១២​នាក់​(​យប់​៣​នាក់​)​។​

​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៧​លើក​(​ស្លាប់​៣​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​។​

​ជាមួយគ្នា​នោះ របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៧​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៥៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៩៣​នាក់ របួស​សរុប ២៥៣​នាក់ របួសធ្ងន់ ១៤៧​នាក់ របួសស្រាល ១០៦​នាក់​៕L