គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​១​មេសាៈ​ស្លាប់​បួន​នាក់​,​របួសធ្ងន់​ស្រាល​បីនាក់​

740
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាច​នៅ​ទូទាំង ប្រទេស​កើត​ឡើង ចំនួន​បួន​លើក​(​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បួន​នាក់ (​ស្រី​មួយ​នាក់​) រងរបួស​ធ្ងន់​ពីរ​នាក់ (​ប្រុស​), របួសស្រាល​មួយ​នាក់​(​ប្រុស​)​។​ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរ​ប្រាំ​នាក់​(​យប់​ពីរ​នាក់​)​។​នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍និង​សណ្តាប់ធ្នាប់សាធារណៈ​​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ល្ងាច​ថ្ងែ​ទី​១​ខែមេសា​ នេះ​។​

រថយន្តបុកដើមត្នោតនៅបណ្តោយផ្លូវលេខ៦០៨ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញបណ្តាលឲ្យឆាបឆេះ(រូបចាន់តូ)

​ប្រភព​បន្តថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ រួមមានៈ ល្មើស​ល្បឿន មួយ​លើក​(​ស្លាប់​មួយ​នាក់​), មិន​ប្រកាន់​ស្តាំ​មួយ​លើក​(​ស្លាប់​បីនាក់​), ប្រជែង មួយ​លើក និង​បត់​គ្រោះថ្នាក់​មួយ​លើក​។​

​នៅក្នុង​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​ប្រាំពីរ​គ្រឿង​។​ចំណែក​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួមមានៈ ផ្លូវជាតិ ៤​លើក​។​

​រាជធានី​-​ខេត្ត ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់ រួមមានៈ ខេត្តសៀមរាបមួយ​លើក ស្លាប់​បី​នាក់​, និង​ខេត្ត​ព្រះសីហនុមួយ​លើក ស្លាប់មួយ​នាក់​(​ស្រី​)​។​

​ដោយ​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​រយៈពេល​១​ថ្ងៃ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨ ប្រៀប​ធៀប​​រយៈ​ដូចគ្នា ខែមីនា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន ៤​លើក​លើ​៨​លើក ថយចុះ ៤​លើក ស្មើ ៥០​ភាគរយ​, ស្លាប់​ចំនួន ៤​នាក់ លើ​៤​នាក់ ស្មើ​, របួស​សរុប​ចំនួន​៣​នាក់ លើ​៨​នាក់ ថយចុះ ៥​នាក់ ស្មើ ៦៣​ភាគរយ​, របួស​ធ្ងន់​២​នាក់​លើ​៦​នាក់ ថយ ៤​នាក់ ស្មើ ៦៧​ភាគរយ​, របួសស្រាល​ចំនួន​១​នាក់​លើ​២ ថយ​១​នាក់ ស្មើ ៥០​ភាគរយ​៕មន