គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៨​ខែឧសភា​កើតឡើង​៣​លើក​ស្លាប់​២​នាក់​របួស​៥​នាក់​

784
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៧​ដល់​ម៉ោង​២​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៣​លើក​(​យប់​២​លើក​) ។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២​នាក់ រងរបួស​ធ្ងន់ ៣​នាក់​។​
​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៦​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ ៣​គ្រឿង រថយន្ត​តូច ១​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៤​នាក់​(​យប់​២​នាក់​) ។​

របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ប្រើ​ល្បឿន​លឿន ១​លើក មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​ម្នាក់​) ប្រជែង ១​លើក (​ស្លាប់​ម្នាក់​) ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​០៨​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៥៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៨​នាក់ របួស​សរុប ៧៤​នាក់ របួសធ្ងន់ ៥៦​នាក់ របួសស្រាល ១៨​នាក់ ៕S/

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៨​ខែឧសភា​កើតឡើង​៣​លើក​ស្លាប់​២​នាក់​របួស​៥​នាក់​