គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​មីនា​:១២​លើក​,​ស្លាប់​ប្រាំពីរ​នាក់​របួស​២៥​នាក់​

1534
ចែករម្លែក

​ភ្នំពេញ ៖ គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១១​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១២​មីនា​២០១៨​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រាំពីរ​នាក់ (​ប្រុស​៦) ,​រងរបួស​ធ្ងន់​១៨​នាក់ (​ស្រី​៣) និង​រងរបួស​ស្រាល​ប្រាំពីរ​នាក់​(​ស្រី​៦) ។

​របាយការណ៍​ដដែល​ប​ន្ត​ថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ទាំង​១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២០​គ្រឿង រួមមាន ម៉ូតូ ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង​, ថ្មើរជើង​១​នាក់ និង​យានយន្ត​ផ្សេងៗ​០​គ្រឿង ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១២​នាក់ ( យប់​៦​នាក់ )​។​
​ចំណែកឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៦​ប្រាំមួយ​លើក ស្លាប់​បួន​នាក់ , ប្រជែង​ពីរលើក ស្លាប់​ពីរ​នាក់ , បត់​គ្រោះថ្នាក់​បី​លើក ស្លាប់​១​មួយ​នាក់ ។​
​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​រយៈពេល​១២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ មីនា​ដល់​ថ្ងៃទី​១២ មីនា ២០១៨ មាន​គ្រោះថ្នាក់​ចំនួន ១១៣​លើក ស្លាប់​ចំនួន​៧៣​នាក់ របួស​សរុប​ចំនួន​១៩៣​នាក់ របួសធ្ងន់ ១០៤​នាក់ របួសស្រាល​ចំនួន​៨៩​នាក់ ៕MN/ដោយៈសាវរក្ស

ករណីគ្រោះថ្នាក់ចរាចរនៅខេត្តកំពង់ស្ពឺ(រូបថតកែវសុភណ្ឌ)

#