គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែឧសភា​មាន​៣​លើក​ស្លាប់​២​នាក់​របួស​២​នាក់​

958
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៣​លើក​(​យប់​២​លើក​)​។ ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់​(​ស្រី​ម្នាក់​) រងរបួស​ធ្ងន់ ម្នាក់​(​ស្រី​) របួសស្រាល​ម្នាក់​។

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ២​គ្រឿង រថយន្ត​តូច ៣​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ម្នាក់​(​យប់​ម្នាក់​) ។​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ១​លើក ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១២​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨​បាន កើតឡើង​ចំនួន ៩១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៥​នាក់ របួស​សរុប ១២២​នាក់ របួសធ្ងន់ ៨៩​នាក់ របួសស្រាល ៣៣​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែឧសភា​មាន​៣​លើក​ស្លាប់​២​នាក់​របួស​២​នាក់​