គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​ខែឧសភា​កើតមាន​៨​លើក​ស្លាប់​៤​នាក់​របួស​១០​នាក់​

790
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៦​ដល់​ម៉ោង​២​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​៥​លើក​)​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ រងរបួស​ធ្ងន់ ១០​នាក់ ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៨​នាក់​(​យប់​៧​នាក់​) ។​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ស្រវឹង ១​លើក មិន​គោរព​សិទ្ធិ ២​លើក ប្រជែង ៤​លើក​(​ស្លាប់​៣​នាក់​) បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​ម្នាក់​) ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៧​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៣៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧៣​នាក់ របួស​សរុប ១៨៨​នាក់ របួសធ្ងន់ ១៣៨​នាក់ របួសស្រាល ៥០​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​ខែឧសភា​កើតមាន​៨​លើក​ស្លាប់​៤​នាក់​របួស​១០​នាក់​
#