គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤​មិថុនាៈ​មាន​បួន​លើក​,​ស្លាប់​ម្នាក់ ,​របួស​បួន​នាក់​

128

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ គិត​ត្រឹម​ម៉ោង​២​ថ្ងៃទី​១៣​ដល់​ម៉ោង​២​ថ្ងៃទី​១៤ ខែមិថុនា​នេះ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​ចំនួន​បួន​លើក​(​យប់​មួយ​លើក​) បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ រងរបួស​ធ្ងន់​ពីរ​នាក់ របួសស្រាល​ពីរ​នាក់​(​ស្រី​មួយ​នាក់​)​។​នេះ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

គ្រោះថ្នាក់ចរាចរនៅខេត្តកំពតកាលពីថ្ងៃទី១៤មិថុនា

​ប្រភព​ដដែល​បន្តថា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​បួន​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ប្រាំពីរ​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ បួន​គ្រឿង រថយន្ត​តូច​មួយគ្រឿង រថយន្ត​ធំ​ពីរ​គ្រឿង ។ ចំណែក មូល​ហេតុ​ដែល​​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន , មិន​ប្រកាន់​ស្តាំ ,​ប្រជែង និង​ងងុយដេក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៤​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១៤ ខែ​មិថុនា កើតឡើង​ចំនួន ១០៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥៣​នាក់ របួស​សរុប ១៦៨​នាក់ របួស​ធ្ងន់ ៨០​នាក់ របួសស្រាល ៨៨​នាក់ ៕​មន​