គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៥​មិថុនា​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​និង​របួស​ជិត​១០​នាក់​

782
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១៤​ដល់​ម៉ោង​២​ថ្ងៃទី​១៥ ខែមិថុនា​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​ប្រាំបួន​លើក​(​យប់​ប្រាំ​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រាំពីរ​នាក់​(​ស្រី​មួយ​នាក់​) រងរបួស​ធ្ងន់ បីនាក់​(​ស្រី​មួយ​នាក់​) របួសស្រាល​ប្រាំ​នាក់​(​ស្រី​ពីរ​នាក់​)​។​

​នៅក្នុង​ករណី​ខាងលើ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​​តូច ប្រាំ​គ្រឿង រថយន្ត​ធំ​មួយគ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១០​នាក់ (​យប់​ប្រាំ​នាក់​) ។​រីឯ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​គឺ​បណ្តាលមកពី ល្បឿន ,​មិន​ប្រកាន់​ស្តាំ , ប្រជែង និង​ស្រវឹង ២​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៥​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១៥ ខែមិថុនា កើតឡើង​ចំនួន ១១៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦០​នាក់ របួស​សរុប ១៧៦​នាក់ របួសធ្ងន់ ៨៣​នាក់ របួសស្រាល ៩៣​នាក់ ៕​មន​

#