គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៦​មិថុនា កើតមាន​៩​លើក​ស្លាប់​៣​នាក់ របួស​១៤​នាក់​

907
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​១១​នាក់ (​ស្រី​២) និង​រងរបួស​ស្រាល​៣​នាក់​(​ប្រុស​) ។

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៨​គ្រឿង រួមមាន ម៉ូតូ ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង និង​យានយន្ត​ផ្សេងៗ​៣​គ្រឿង ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៥​នាក់ ( យប់​៧​នាក់ )​។​

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់ ២​នាក់​), មិន​គោរព​សិទ្ធិ ២​លើក , មិន​ប្រកាន់​ស្តាំ ១​លើក ប្រជែង ១​លើក , បត់​គ្រោះថ្នាក់ ១​លើក (​ស្លាប់​២​នាក់​), ស្រវឹង ១​លើក ។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ មិថុនា ដល់​ថ្ងៃទី​១៦ មិថុនា ២០១៨ មាន​គ្រោះថ្នាក់​ចំនួន ១២៦​លើក ស្លាប់​ចំនួន​៦៣​នាក់ របួស​សរុប​ចំនួន​១៩០​នាក់ របួសធ្ងន់ ៩៨​នាក់ របួសស្រាល​ចំនួន​៩៦​នាក់ ៕ ល​