គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២១​មិថុនា​មាន​៥​លើក ស្លាប់​២​នាក់ របួស​៤​នាក់​

804
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គិតពី​ម៉ោង​២​ថ្ងៃទី​២០​ដល់​ម៉ោង​២​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៥​លើក​(​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់​(​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ៣​នាក់​(​ស្រី​១​នាក់​) របួសស្រាល ១​នាក់​(​ស្រី​នាក់​) នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៥​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ៥​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៣​នាក់ (​យប់​២​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​១​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​១​នាក់​) កត្តា​យាន ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២១​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៦៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨៥​នាក់ របួស​សរុប ២៥៦​នាក់ របួសធ្ងន់ ១៣១​នាក់ របួសស្រាល ១២៥​នាក់​៕ ល​