គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៣​មិថុនាៈ​ប្រាំបួន​លើក​,​ស្លាប់​និង​របួស​២៧​នាក់​

924
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​ប្រភព​របាយការណ៍​នៃ​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២២​ដល់​ម៉ោង​២​ថ្ងៃទី​២៣ ខែមិថុនា មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​ចំនួន ប្រាំបួន​លើក ( យប់​៥​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រាំពីរ​នាក់​(​ស្រី​៤​នាក់​) រងរបួស​ធ្ងន់​១១​នាក់​(​ស្រី​៣​នាក់​) រងរបួស​ស្រាល​ប្រាំបួន​នាក់ ។​

​គ្រោះថ្នាក់​ចរាចរ​ទាំងនេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ប្រាំបួន​គ្រឿង រថយន្ត​ធុន​តូច​ពីរ​គ្រឿង រថយន្ត​ធំ​បី​គ្រឿង យាន​ផ្សេងៗ ពីរ​គ្រឿង ។

​រីឯ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​គឺ​បណ្តាលមកពី​ល្បឿន​, មិន​ប្រកាន់​ស្តាំ​,​មិន​គោរព​សិទ្ធិ​,​ប្រជែង , ស្រវឹង និង ងងុយដេក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​រយៈពេល​២៣​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-២៣ ខែមិថុនា បង្ហាញថា កើត​ឡើង​​ចំនួន ១៨៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៩៦​នាក់ ,​របួស​សរុប ២៨៧​នាក់ (​របួសធ្ងន់ ១៥១​នាក់ របួស​ស្រាល ១៣៦​នាក់​) ៕​មន​