គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៦​មិថុនា មាន​១៣​លើក​ស្លាប់​៧​នាក់​របួស​២៨​នាក់​

1064
ចែករម្លែក
  • 7
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​២​ថ្ងៃទី​២៥​ដល់​ម៉ោង​២​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ រងរបួស​ធ្ងន់ ១០​នាក់​(​ស្រី​២​នាក់​) របួសស្រាល ១៨​នាក់​(​ស្រី​១១​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៤​គ្រឿង រថយន្ត​តូច ៨​គ្រឿង រថយន្ត​ធំ ៥​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​៧​នាក់ (​យប់​៣​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៧​លើក​(​ស្លាប់​៤​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក​, បត់​គ្រោះថ្នាក់ ២​លើក​(​ស្រី​១​នាក់​), មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​១​នាក់​), ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​) និង​ប្រជែង ១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៦​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២១២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០៧​នាក់ របួស​សរុប ៣៣៨​នាក់ របួសធ្ងន់ ១៧៤​នាក់ របួសស្រាល ១៦០​នាក់​៕ ល​