គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៧​កក្កដា កើតឡើង​៧​លើក ស្លាប់​៣​នាក់ របួស​១១​នាក់​

856
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា គិតពី​ម៉ោង​២​ថ្ងៃទី​៦ ដល់​ម៉ោង​២​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៦​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ រងរបួស​ធ្ងន់ ២​នាក់ រងរបួស​ស្រាល ៩​នាក់​(​ស្រី​២​នាក់​)​។

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៤​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ ៣​គ្រឿង ។​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១០​នាក់ (​យប់​៨​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ១​លើក​, ប្រជែង ១​លើក​(​ស្លាប់​១​នាក់​), បត់​គ្រើ​ថ្នាក់ ១​លើក និង មិន​ប្រកាន់​ស្តាំ ១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៧​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-៧ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៥៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣៥​នាក់ របួស​សរុប ១២៧​នាក់ របួសធ្ងន់ ៦៥​នាក់ របួសស្រាល ៦២​នាក់​៕ ល​