គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៦​កក្កដា មាន​៩​លើក ស្លាប់​៣​នាក់​របួស​៨​នាក់​

1448
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១៥​ដល់​ម៉ោង​២​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​រងស្លា​ប់ ៣​នាក់ របួសធ្ងន់ ៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល ២​នាក់​(​ស្រី​១​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៦​នាក់​(​យប់​៣​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​, ប្រជែង ១​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក កត្តា​យាន ២​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៣​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១១៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧១​នាក់ របួស​សរុប ២០១​នាក់ របួសធ្ងន់ ១០៥​នាក់ របួសស្រាល ៨៦​នាក់​៕ ល​