គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​កក្កដាៈ​កើតឡើង​​បួន​លើក​,​ស្លាប់​ពីរ​នាក់​,​របួស​១០​នាក់​

697
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​គិតពី​ម៉ោង​២​ថ្ងៃទី​១៦​ដល់​ម៉ោង​២​ថ្ងៃទី​១៧ ខែកក្កដា​នេះ គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​បួន​លើក​(​យប់​មួយ​លើក​) បណ្តាល​ឲ្យ​បាត​បង់ជីវិត​ពីរ​នាក់​, របួសធ្ងន់​បីនាក់​(​ស្រី​មួ​យ​នាក់​) របួសស្រាល​ប្រាំពីរ​នាក់​(​ស្រី​មួយ​នាក់​)​។ នេះ បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ ។​

​គ្រោះថ្នាក់​ចរាចរ​ទាំង​បួន​លើក​នេះ​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ប្រាំពីរ​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ មួយ​គ្រឿង រថយន្ត​តូច​ពីរ​គ្រឿង រថយន្ត​ធំ​បី​គ្រឿង និង​យាន​ផ្សេងៗ មួយគ្រឿង ។​របាយការណ៍​ដដែល​ប​ន្ត​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី​ល្បឿន​ពីរលើក​(​ស្លាប់​ពីរ​នាក់​), មិន​គោរព​សិទ្ធិ​មួយ​លើក​, កត្តា​យាន​មួយ​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៧​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​១៧ ខែ​កក្កដា កើតឡើង​ចំនួន ១១៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧៣​នាក់ របួស​សរុប ២១១​នាក់ (​របួស​ធ្ងន់ ១១៨​នាក់ របួសស្រាល ៩៣​នាក់​) ៕​សរន​

គ្រោះថ្នាក់ចរាចរមួយនៅថ្ងៃទី១៧កក្កដា