គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៨​កក្កដា​មាន​៣​លើក​ស្លាប់​៣​នាក់​និង​របួស​៤​នាក់​

835
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា គិតពី​ម៉ោង​២​ថ្ងៃទី​១៧​ដល់​ម៉ោង​២​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៣​លើក​(​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ រងរបួស​ធ្ងន់ ៣​នាក់​(​ស្រី​១​នាក់​) រងរបួស​ស្រាល ១​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៤​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់ (​យប់​៣​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ១​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក និង​ប្រជែង ១​លើក​(​ស្លាប់​២​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៨​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-១៨ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១២២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧៦​នាក់ របួស​សរុប ២១៥​នាក់ របួសធ្ងន់ ១២១​នាក់ របួសស្រាល ៩៤​នាក់​៕

#