គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២១​កក្កដា​មាន​៧​លើក​ស្លាប់​២​នាក់​របួស​១០​នាក់​

1064
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២០​ដល់​ម៉ោង​២​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក​(​យប់​៥​លើក​) បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់ ៧​នាក់​(​ស្រី​ម្នាក់​) របួសស្រាល​៣​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​ម៉ូតូ​រ៉ឺម៉ក ២​គ្រឿង ។​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៩​នាក់​(​យប់​៧​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​២​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក​, មិន​គោរព​សិទ្ធិ ១​លើក និង​ស្រវឹង ១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២១​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៤៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨៣​នាក់ របួស​សរុប ២៤៣​នាក់ របួសធ្ងន់ ១៤១​នាក់ របួសស្រាល ១០២​នាក់​៕