គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៣១​កក្កដា​មាន​១២​លើក​ស្លាប់​៨​នាក់​របួស​១៣​នាក់​

691
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គិតពី​ម៉ោង​២​ថ្ងៃទី​៣០​ដល់​ម៉ោង​២​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១២​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ របួសធ្ងន់ ៨​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៥​នាក់​(​ស្រី​៣​នាក់​)​។ នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៧​គ្រឿង រថយន្ត​តូច ៤​គ្រឿង គោយន្ត ១​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៧​នាក់​(​យប់​៧​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​២​នាក់​), ប្រជែង ១​លើក​(​ស្លាប់​២​នាក់​), បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាប់​១​នាក់​) និង​ស្រវឹង ១​លើក​(​ស្លាប់​២​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៣១​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៣៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣០​នាក់ របួស​សរុប ៣៦១​នាក់ របួសធ្ងន់ ២២១​នាក់ របួសស្រាល ១៤០​នាក់​៕ ល​

#