គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២២​សីហា​: ស្លាប់​២​នាក់ និង​របួស​១៥​នាក់​

617
ចែករម្លែក
  • 6
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២១​ដល់​ម៉ោង​២​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​ស្លាប់ ២​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៩​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៦​នាក់​(​ស្រី​២​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ៥​គ្រឿង និង​គោយន្ត ១​គ្រឿង ។ មិន​ពាក់​ពួក សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១២​នាក់​(​យប់​៩​នាក់​)​។​

​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​១​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​១​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២២ គឺ​ថ្ងៃទី​១-២២ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៨៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨៤​នាក់ របួស​សរុប ២៤៥​នាក់ របួសធ្ងន់ ១៥៨​នាក់ របួសស្រាល ៨៧​នាក់​៕ ល​