គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧ខែ​កញ្ញា​មនុស្ស​ស្លាប់​៥​នាក់​របួស​១៤​នាក់​

737
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឱ្យដឹងថា​ថ្ងៃទី​១៧ ខែកញ្ញា​ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ១០​លើក​។​ក្នុងនោះ​បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់ ១០​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៤​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៥​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៤​នាក់​(​យប់​៥​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​៤​លើកស្លា​ប់ម្នាក់ ,​មិន​គោរព​សិទ្ធិ​១​លើកស្លា​ប់ម្នាក់​, ប្រជែង ២​លើក​(​ស្លាប់​២​នាក់​), បត់​គ្រោះថ្នាក់​២​លើក និង​ងងុយដេក ១​លើកស្លា​ប់ម្នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៧​ថ្ងៃ គឺ​ថ្ងៃទី​១-១៧ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៣៦​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦២​នាក់ របួស​សរុប ៩២​នាក់ របួសធ្ងន់ ១៤៧​នាក់ របួសស្រាល ៤៤​នាក់ ៕S/